លោកយាយពិការភ្នែកដ៏ល្បីឈ្មោះរូបនេះធ្លាប់ទស្សន៍ទាយជោគវាសនាប្រទេសរុស្សី ពេលនេះកំពុងតែអាចកើតឡើងបណ្តើរៗហើយ
រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលលោកយាយពិការភ្នែកទាំងសងខាង Baba Vanga ធ្លាប់ធ្វើការទស្សទាយឲ្យប្រទេសរុស្សីនោះ ពេលនេះវាហាក់កំពុងកើតឡើងក្លាយជាពិតហើយ។ លោកយាយពិការភ្នែក ដែលពូកែទស្សទាយព្រឹត្តិការណ៍ធំៗលើពិភពលោកនេះធ្លាប់បានធ្វើការទស្សទាយត្រូវ៩រឿងមកហើយ ក្នុងចំណោមរឿងទាំង ១១ ដែលគាត់ធ្លាប់ធ្វើការព្យាករណ៍ទុកពេលដែលគាត់នៅមានជីវិត។
គេនៅចាំបានថានៅមុនពេលដែលគាត់ស្លាប់នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ គាត់ធ្លាប់ទស្សទាយថា គ្រប់យ៉ាង(បណ្តាប្រទេសធំៗ)នឹងរលាយដូចទឹកកក ហើយរឿងនេះនឹងមិនអាចកើតឡើងបានលុះត្រាតែគ្មានប្រទេសណាមួយធ្វើឲ្យមានការប៉ះពាល់ប្រទេសដទៃ តែគ្មានប្រទេសណាមួយអាចហាមឃាត់រុស្សីបាននោះទេ។ ស្រាប់តែពេលថ្មីៗនេះរុស្សីបានខឹងនឹងអង់គ្លេសជាខ្លាំង ដោយរុស្សីបានចោទថា អង់គ្លេសជាអ្នកនៅពីក្រោយការលេបថ្នាំសម្លាប់ខ្លួនរបស់លោក Skripal ដែលចារកម្មរបស់រុស្សីអាយុ ៦៦ឆ្នាំ និងកូនស្រីរបស់គាត់គឺនាង Yulia អាយុ៣៣ឆ្នាំ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស។
កំហឹងមួយនេះបានធ្វើឲ្យរុស្សីប្រាប់ឲ្យអង់គ្លេសដកសិទ្ធចេញពីការប្រកួតព្រឹត្តិការណ៍បាល់ទាល់ FIFA World Cup ឆ្នាំ២០១៨ ដែលនឹងរៀបចំនៅក្នុងប្រទេសរុស្សីក្នុងខែមិថុនា ខាងមុខនេះទៀងផង។ ក្រៅពីនេះរុស្សី និងអង់គ្លេសនៅបន្តមានរឿងអន់ចិត្តធំជាមួយគ្នាច្រើនទៀត ដែលធ្វើឲ្យគេគិតថា ប្រទេសទាំងពីរនេះអាចនឹងបង្កបញ្ហាធំជាមួយគ្នាបាន។ តាមរយៈព្រឹត្តិការណ៍ថ្មីនេះហើយទើបគេ នឹកឃើញដល់ការទស្សទាយរបស់លោកយាយពិការភ្នែកខាងលើ ដែលថាគ្រប់យ៉ាងនឹងរលាយដូចទឹកកកនោះ ហើយពេលនេះវាកំពុងតែអាចកើតមានបណ្តើរៗហើយ៕


ភក្តី
ប្រភព៖ dailystar