កម្មវិធីទស្សនាផ្ទះវីឡាគំរូ និង បើកលក់ Unit ខុនដូថ្មី របស់ ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ $3000
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះវីឡាគំរូលើកទី 4 នៅថ្ងៃទី 08-09 ខែ មិថុនា ឆ្នាំ2019 ខាងមុខនេះ ដែលមានទីតាំងនៅក្នុងគម្រោង លែន ម៉ាក 271 ស្ថិតនៅលើផ្លូវ 271 កែងនឹង 371។ ក្នុងថ្ងៃកម្មវិធីផងដែរ ក្រុមហ៊ុនក៏ធ្វើការបើកលក់ Unit ថ្មីបន្ថែមទៀតនៅគម្រោង ផាក លែន ខុនដូ ធីខេ ជាមួយនឹងការផ្តល់ជូនប័ណ្ណបញ្ចុះតម្លៃ និង កាដូពិសេសៗជាច្រើន។
កម្មវិធីទស្សនាផ្ទះវីឡាគំរូនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនទាំងអស់បានទស្សនានឹងស្វែងយល់បន្ថែមអំពីភាពល្អប្រណិតនៃរចនាបថរបស់ប្រភេទផ្ទះនីមួយៗ ក៏ដូចជាស្វែងយល់អំពីបច្ចេកទេសផ្សេងៗក្នុងការសាងសង់លំនៅឋានដែលមានគុណភាពយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង លែន។
អតិថិជនទាំងអស់អាចមកចូលរួមផ្ទាល់ដោយសេរី ដើម្បីធ្វើការទស្សនាវីឡាគំរូ ក៏ដូចជាសាកសួរព័ត៌មានលម្អិតបន្ថែមទៅលើគម្រោងផ្សេងៗផងដែរ។ កាន់តែពិសេស អតិថិជនអាចទទួលបានប័ណ្ឌបញ្ចុះតម្លៃរហូតដល់ $3000 ទៅលើលំនៅឋានគ្រប់គម្រោង និង គម្រោង ផាក លែន ខុនដូ ធីខេ ផងដែរ។ សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះសម្រាប់តែពីរថ្ងៃនៃកម្មវិធីតែប៉ុណ្ណោះ។
គួររំលឹកថា បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងអភិវឌ្ឍន៏លំនៅឋានធំៗចំនួន 8 រួមមាន៖ លែន ម៉ាក 271, លែន ម៉ាក 60M, ផាក លែន សែន សុខ, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន 6A, ផាក លែន ខុនដូ ធីខេ, និង លែន រីច ចំការដូង ដែលសុទ្ឋតែស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
សម្រាប់ព័ត៌មានបន្ថែម 061 997 888 ឬ គេហទំព័រ Facebook: https://www.facebook.com/chipmongland/


