ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអគ្គនាយកស៊ីម៉ាក់៖ ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ

    BY soknita September 29, 2025
    ឯកឧត្តមអគ្គនាយកស៊ីម៉ាក់៖ ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ពី លក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។

    ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក-CMAC រសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា កន្លងមកមានអ្នកស្នើសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា”ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?

    ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំនុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវាទិកានេះទេ និងសុំលើកយកចំនុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើសនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ពន្ធ័ការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំនុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។

    ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ!៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: