ពិធីប្រគល់ខុនដូរបស់គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រារព្ធឡើងដោយជោគជ័យ
ពាក្យថា “ត្រលប់ទៅផ្ទះវិញ” ជាពាក្យពោរពេញទៅដោយភាពកក់ក្តៅ។ យើងតែងមានអារម្មណ៍ថាមានសុភមង្គល នៅពេលដែលគេហដ្ឋានរបស់ខ្លួនបានសម្រេច និងលេចរូបរាងជាស្ថាពរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រគល់ខុនដូជូនម្ចាស់ផ្ទះទាំងអស់ដោយជោគជ័យ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ដោយបាននាំមកនូវភាពសោមនស្សរីករាយ សម្រាប់ម្ចាស់ផ្ទះទាំងអស់។ ព្រឹត្ដិការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម “ភ្នំពេញ ស៊ីប៊ីឌី” ខណៈដែលព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាផ្នែកមួយយ៉ាងសំខាន់នៃ “ភ្នំពេញ ស៊ីប៊ីឌី”។
ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី
ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី
ទិដ្ឋភាពនៃទីតាំងប្រគល់ខុនដូ
នាព្រឹកថ្ងៃទី ៣១ ខែឧសភា ទីតាំងប្រគល់ខុនដូនៃគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា មាន ភាពអ៊ូអរ និងអធឹកអធម ដោយមានការប្រគល់ខុនដូ ការត្រួតពិនិត្យខុនដូ និងដំណាក់កាលផ្សេងទៀតប្រកបដោយភាពលំដាប់លំដោយ។ ដើម្បីឆ្លើយតបទៅនឹងការត្រួតពិនិត្យខុនដូប្រកបដោយស្តង់ដារខ្ពស់ ក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន បានត្រួតពិនិត្យខុនដូនីមួយៗនៅក្នុងអគារដោយម៉តចត់ ដើម្បីធានានូវការប្រគល់ផ្ទះប្រកបដោយភាពល្អឥតខ្ចោះដល់ម្ចាស់ផ្ទះទាំងអស់។ ក្នុងដំណើរការនៃការប្រគល់ខុនដូ ក្រុមការងារបានរំលឹកយ៉ាងម៉ត់ចត់ទៅកាន់ម្ចាស់ផ្ទះអំពីបញ្ហាដែលត្រូវកត់សម្គាល់ក្នុងដំណើរការត្រួតពិនិត្យ ព្រមទាំងស្តាប់ដោយយកចិត្តទុកដាក់នូវមតិរបស់សមាជិកគ្រួសារនីមួយៗ ក៏ដូចជាទទួលខុសត្រូវចំពោះការទុកចិត្តពីម្ចាស់ផ្ទះគ្រប់រូបផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏ទទួលបាននូវ “ការពេញចិត្ត” ពីម្ចាស់ផ្ទះទាំងអស់។
ការត្រួតពិនិត្យខុនដូ
ការត្រួតពិនិត្យខុនដូ
លោកស្រី យ៉ាង ដែលជាម្ចាស់ខុនដូមួយរូបបាននិយាយថា ចាប់ពីពេលដែលលោកស្រីបានទិញខុនដូរហូតមកដល់ការប្រគល់ខុនដូនេះ សេវាកម្មដែលប្រកបដោយភាពជំនាញរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដិតជាប់ក្នុងអារម្មណ៍របស់លោកស្រីយ៉ាងខ្លាំង ដែលនេះជាហេតុផលដ៏សំខាន់មួយដែលលោកស្រីជ្រើសរើសយកគម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។ លើសពីនេះទៀត គម្រោងនេះមានទីតាំងល្អ និងស្ថិតក្នុងគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម “ភ្នំពេញ ស៊ីប៊ីឌី” បានធ្វើឲ្យលោកស្រីមានការរំពឹងទុកថាតម្លៃនៃគម្រោងនឹងមានការកើនឡើងជាលំដាប់។

រូបភាពជាក់ស្ដែងនៃផ្លូវដើរក្នុងព្រីនស៍ ម៉ូឌើន ផ្លាហ្សា
រូបភាពជាក់ស្ដែងនៃខុនដូរបស់ព្រីនស៍ ម៉ូឌើន ផ្លាហ្សា
រូបភាពជាក់ស្ដែងនៃខុនដូរបស់ព្រីនស៍ ម៉ូឌើន ផ្លាហ្សា
កសាងភាពប្រណិត ប្រកបដោយស្នាដៃដ៏ប៉ិនប្រសព្វ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា កសាងជីវិតឲ្យកាន់តែប្រសើរ
តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានព្យាយាមអស់ពីសមត្ថភាពលើគ្រប់ដំណើរការនៃការសាងសង់ រួមទាំងការរៀបចំគម្រោង ការទិញសម្ភារៈ ការសាងសង់ និងការតុបតែង។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានចាប់បើកការដ្ឋាននៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ និងប្រគល់ផ្ទះដោយជោគជ័យនៅថ្ងៃនេះផងដែរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា កសាងជីវិតឲ្យកាន់តែប្រសើរ ជាមួយនឹងគុណភាពដ៏ល្អឥតខ្ចោះ ដោយមិនគិតពីការចំណាយពេលវេលា និងថ្លែដើម ព្រមទាំងគោរពតាមលក្ខខណ្ឌតម្រូវនៃសំណង់ដែលប្រកបដោយគុណភាពខ្ពស់។
ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ
ការប្រគល់ផ្ទះនេះ គ្រាន់តែជាការចាប់ផ្តើមនៃជីវិតរស់នៅប្រកបដោយផាសុកភាពប៉ុណ្ណោះ។ ចំពោះការគ្រប់គ្រងនិងថែរក្សាបន្ទាប់ពីការប្រគល់ផ្ទះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា មានផ្ដល់ជូននូវសេវាកម្មភ្នាក់ងារជួលនិងលក់ជាពិសេស ដើម្បីដោះស្រាយបញ្ហាសម្រាប់ម្ចាស់ផ្ទះ និងជៀសវាងការព្រួយបារម្ភទាំងឡាយ។ ការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ២៤ម៉ោងក្នុងមួយថ្ងៃ ដោយមានផ្តល់នូវសេវាកម្មសម្អាតបន្ទប់ និងសេវាកម្មបែបសណ្ឋាគារលំដាប់ផ្កាយ ៥ ដើម្បីនាំមកនូវជីវិតរស់នៅប្រកបដោយផាសុកភាពជូនដល់ម្ចាស់ផ្ទះគ្រប់រូប។
រូបភាពជាក់ស្ដែងរបស់អគារ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា
ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បន្ថែមភាពកាន់តែសម្បូរបែបជូនដល់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ ស៊ីប៊ីឌី
គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាគម្រោងដែលមិនអាចខ្វះបានក្នុងប្លង់អភិវឌ្ឍនៃ “ភ្នំពេញ ស៊ីប៊ីឌី”។ បន្ទាប់ពីការប្រគល់ខុនដូប្រកបដោយជោគជ័យ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា នឹងក្លាយជាលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់របស់វរជនទីក្រុង និងជាមូលដ្ឋានសហគ្រិនថ្មីនៃទីក្រុងភ្នំពេញ ដែលនាំមកបន្ថែមទៀតនូវភាពរឹងមាំ និងភាពអស្ចារ្យនៃ “ភ្នំពេញ ស៊ីប៊ីឌី”។ បន្ថែមពីនេះ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ហេភីនេស ផ្លាហ្សា (ចាប់ដំណើរការក្នុងពេលឆាប់ៗនេះ) និងព្រីនស៍ ថាម ផ្លាហ្សា (ស្ថិតក្នុងគម្រោង) រួមជាមួយ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ផ្តល់នូវតម្លៃ និងជីវិតរស់នៅបែបទីក្រុងសម្រាប់អភិជន និងបង្កើនការអភិវឌ្ឍ នៃ“ភ្នំពេញ ស៊ីប៊ីឌី” ឲ្យកាន់រុងរឿងជាលំដាប់។ ឆ្លៀតក្នុងឱកាសនេះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ចូលរួមជួយជំរុញ “ភ្នំពេញ ស៊ីប៊ីឌី” ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់លំដាប់កំពូលរបស់ប្រទេសកម្ពុជា និងជា “និមិត្តរូប” នៃជីវិតរស់នៅលំដាប់ខ្ពស់ ក៏ដូចជាការវិនិយោគលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។
ប្លង់3D ភ្នំពេញCBD
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ ឆ្នាំកន្លងមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងនាំមុខគេក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់សរុបជាង ២ ពាន់លានដុល្លារអាមេរិក ដោយមានដីបម្រុងទំហំជាង ១២០០ ហិកតា ដែលអាចអភិវឌ្ឍបានជាង ២០ លានម៉ែត្រការ៉េ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក៏ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុននាំមុខក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ភ្ជាប់នូវចក្ខុវិស័យនៃ “ការកសាងជីវិតឲ្យកាន់តែប្រសើរ” ដើម្បីបង្កើតជាលំនៅដ្ឋានគំរូនៅកម្ពុជា ដោយស្របតាមការអភិវឌ្ឍនៃទីក្រុង។








