ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសាធារណការ ៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យទឹកហូរបុកច្រោះដាច់តួផ្លូវ ពីកំណាត់ផ្លូវជាតិលេខ៥៥ នៅ PK 152+850-PK 152+900

    BY soknita October 1, 2025
    អ្នកនាំពាក្យក្រសួងសាធារណការ ៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យទឹកហូរបុកច្រោះដាច់តួផ្លូវ ពីកំណាត់ផ្លូវជាតិលេខ៥៥ នៅ PK 152+850-PK 152+900

    (ខេត្តពោធិ៍សាត់)៖ តាមការបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅ PK 152+850- PK 152+900 និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់។

    ឯកឧត្តម ផន រឹម បានបន្ថែមលម្អិតថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850 – PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្របលើលូតាមបណ្តោយផ្លូវថ្នល់។

    ដោយក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន។ ឯកឧត្តម បានបន្ថែមថា ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា៕

    ប្រភព៖ ផន រឹម

    Share This Post: