ព័ត៌មានជាតិ
រួសរាន់ចុះឈ្មោះ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី នឹងផ្ដល់ជូនការពិនិត្យ និងវះ-កាត់មុខមាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ ដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ
BY soknita
October 1, 2025
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងមួយនៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ថា ក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី សហការជាមួយ មិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ជូនការពិនិត្យ និងវះ-កាត់មុខមាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ចំនួន៤៥នាក់ ដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ។

តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ចំពោះផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ សូមជ្រាបជាព័ត៌មាន ហើយសម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ០៦៩ ២៩២ ៨៩២ ៕
