ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីផ្សែងហុយ លើស្ពានអាកាសស្ទឹងមានជ័យ មិនមែនឆេះរថយន្តនៅលើស្ពាននោះទេ តែជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើងលើស្ពានអាកាស

    BY soknita October 1, 2025
    ករណីផ្សែងហុយ លើស្ពានអាកាសស្ទឹងមានជ័យ មិនមែនឆេះរថយន្តនៅលើស្ពាននោះទេ តែជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើងលើស្ពានអាកាស

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីផ្សែងហុយលើស្ពានអាកាសស្ទឹងមានជ័យមិនមែនឆេះរថយន្តនៅលើស្ពាននោះទេ តែជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើងលើស្ពានអាកាស។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ដោយសារថ្មីៗនេះមានសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយថាមានរថយន្តឆេះនៅលើស្ពានអាកាសស្ទឹងមានជ័យ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។

    សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រហែល ៧នាទីព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ មានរថយន្តកូរ៉េ ០១គ្រឿង មិនចាំម៉ាក និងផ្លាកលេខ បានបើកបរនៅលើផ្លូវ២៧១ ពីមន្ទីរពេទ្យរុស្ស៊ីឆ្លងស្ពានអាកាសស្ទឹងមានជ័យទិសដៅទៅសាលាសាមគ្គី ដោយដឹកឥវ៉ាន់ធ្ងន់រថយន្តរោទ៍ខ្លាំងបណ្តាលឲ្យមានផ្សែងហុយចេញពីបំពង់ស៊ីមាំង។

    បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងបានសួរនាំប្រជាពលរដ្ឋនៅក្រោមស្ពានបានប្រាប់ថាពុំមានករណីឆេះរថយន្តនោះទេ ជាផ្សែងរថយន្តដែលបើកលើស្ពានអាកាសក៏បានបើកបរចេញទៅបាត់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: