ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ‹‹សួនតេជោសន្តិភាព›› ក្នុងក្រុងបាត់ដំបង

    BY soknita October 2, 2025
    ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ‹‹សួនតេជោសន្តិភាព›› ក្នុងក្រុងបាត់ដំបង

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីនៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ‹‹សួនតេជោសន្តិភាព›› ក្នុងក្រុងបាត់ដំបង។

    ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព ‹‹សួនតេជោសន្តិភាព›› ក្រុងបាត់ដំបង។ ចំពោះសួនតេជោសន្ដិភាពនឹងប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង អាចឱ្យបងប្អូនប្រជាពលរដ្ឋ មកហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់ ក្រោយពីសួននេះសាងសង់រួចរាល់ជាស្ថាពរ១០០% នាពេលឆាប់ៗខាងមុខ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវនៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមពង្រីកផ្លូវបន្ថែម ក្នុងនោះគម្រោងពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល «ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភ័ណភាពនៅតាមទីប្រជុំជន។

    ឯកឧត្តម សុខ លូ បានណែនាំបន្ថែមដល់លោក អភិបាលក្រុង ស្រុក ត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដើម្បីរក្សាដីចិញ្ចើមផ្លូវ ចៀសវៀងការរំលោភបំពានលើដីចំណីផ្លូវ។

    បន្ទាប់មក ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង ក៏បន្តដំណើរចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅបរិវេណតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅផងដែរ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: