ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍អាមេរិកមួយគូបង្កើតខ្នើយពិសេសម៉្យាង ដែលអាចការពារដៃរបស់អ្នកពីការស្ពឹកស្រពន់

    BY autoadmin June 5, 2019
    គូស្នេហ៍អាមេរិកមួយគូបង្កើតខ្នើយពិសេសម៉្យាង ដែលអាចការពារដៃរបស់អ្នកពីការស្ពឹកស្រពន់

    ជាការពិតណាស់មនុស្សម្នាក់ៗតែងតែមានទម្លាប់ និងរបៀបក្នុងការគេងផ្សេងៗពីគ្នា។ ហើយចំពោះអ្នកដែលចូលចិត្តគេងផ្អៀង ឬកើយដៃខ្លួនឯង ក៏ដូចជាគូស្នេហ៍ដែលចូលចិត្តគេងកើយដៃគ្នា ច្បាស់ណាស់ថាមានការពិបាកដូចជា មានបញ្ហាចុក ឬស្ពឹកដៃ… ជាដើម។ យ៉ាងណាមិញវាហាក់ដូចជាគំនិតថ្មីសន្លាងមួយ ដោយក្រុមហ៊ុនផលិតផលធ្វើដោយដៃមួយរបស់អាមេរិក បានបង្កើយខ្នើយម៉្យាងដែលមានឈ្មោះថា Coodle សម្រាប់ដោះស្រាយបញ្ហានេះ។

    ខ្នើយមួយនេះត្រូវបានគេឱ្យដឹងថា លក់ក្នុងតម្លៃ ៦៥ដុល្លារអាមេរិក នៅលើគេហទំព័ររបស់ខ្នើយផ្ទាល់ (coodlepillow.com) ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺថា ខ្នើយនេះមានប្រវត្តិផ្ទាល់ខ្លួនរបស់វា ដោយគំនិតនៃការបង្កើតខ្នើយនេះគឺចេញពីគូស្នេហ៍ឈ្មោះ Bob និង Shirley ។ វាកើតមានឡើងបន្ទាប់ពីមិត្តស្រីរបស់លោក Bob ដេកលើដៃរបស់គាត់ ខណៈកំពុងមើលទូរទស្សន៍ ហើយក្រោយមកគាត់ក៏រកបានវិធីដើម្បីសម្រាលបន្ទុក ដោយបានកាត់ប្លាស្ទីក និងពត់វាឱ្យកោងដាក់ចូលទៅក្នុងឡ (oven) ។ ក្រោយមកពួកគេក៏បានចេញជាគំនិតផលិតខ្នើយនេះឡើងតែម្តង និងដាក់ឈ្មោះវាថា «Coodle» ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Sun

    Share This Post: