ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូចការរំពឹងទុកពិតមែន! លោក ប្រាយុទ្ធ ចាន់អូចា បានជាប់ជានាយករដ្ឋមន្ត្រីថៃ ទី២៩ ជាស្ថាពរ

    BY autoadmin June 6, 2019
    ដូចការរំពឹងទុកពិតមែន! លោក ប្រាយុទ្ធ ចាន់អូចា បានជាប់ជានាយករដ្ឋមន្ត្រីថៃ ទី២៩ ជាស្ថាពរ

    ប្រមុខយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ត្រូវបានគេជ្រើសតាំងកាលពីល្ងាចថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ជានាយករដ្ឋមន្ត្រីស៊ីវិលដំបូងគេបង្អស់របស់ព្រះរាជាណាចក្រថៃ ចាប់តាំងពីមានរដ្ឋប្រហារ ឆ្នាំ២០១៤ ទម្លាក់លោកស្រី យីង ឡាក់ ដែលជាការដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ផ្ទាល់។ លោកត្រូវបានគេជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ នៅក្នុងការបោះឆ្នោតមួយដោយរដ្ឋសភា ជាមួយសម្ព័ន្ធមិត្តកងទ័ពរាជានិយម។

    លោក ប្រាយុទ្ធ ចាន់អូចា បានយកឈ្នះលើគូប្រជែងតែមួយគត់របស់លោក ដែលជាមហាសេដ្ឋីវ័យ ៤០ឆ្នាំ ឈ្មោះ Thanathorn Juangroongruangkit ដែលជាអ្នកដឹកនាំក្រុមប្រឆាំងយោធា។ លោកទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្ត និងសភាចំនួន ៥០០សំឡេង វ៉ាដាច់គូប្រជែងរបស់លោកដែលមានតែ ២៤៤សំឡេង ។

    ជាការពិតលទ្ធផលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ នៅពេលដែលបេក្ខជនដែលឈ្នះនោះត្រូវការយ៉ាងហោចណាស់ ៣៧៦សំឡេង នៃសន្លឹកឆ្នោតសរុប ដែលមានចំនួន ៧៥០សន្លឹក របស់សភា និងព្រឹទ្ធសភា រួមទាំងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលជ្រើសរើសដោយក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់។ ហើយដែលក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព ស្ថិតក្រោមការដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលចែងពីរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មនុស្សជាច្រើនហៅដំណើរការនេះថា ការជ្រៀតជ្រែកនៅក្នុងដំណើរការប្រជាធិបតេយ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channelnewsasia

    Share This Post: