គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មធិការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

ក្រសួងមុខងារសាធារណៈ បានបន្ថែមថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន ០៥ ដូចខាងក្រោម៖
១.ខេត្តព្រៃវែង
ចំនួន ៩៣៥កន្លែង
៤.ខេត្តបាត់ដំបង
ចំនួន ៦៤៧កន្លែង
២.ខេត្តត្បូងឃ្មុំ
ចំនួន ៦៣៨កន្លែង
៥.ខេត្តតាកែវ
ចំនួន ៤៣៣កន្លែង។
៣.ខេត្តកំពង់ចាម ចំនួន ៥៦០កន្លែង
ចំពោះបេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ និងមានសញ្ញាបត្រចាប់ពី កម្រិតបរិញ្ញាបត្រ គ្រប់ជំនាញ។ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងគុណវុឌ្ឍនៃមុខតំណែងខាងលើ ភូមិសាស្ត្រ និងឈ្មោះសាលារៀន ដែលជាកន្លែងត្រូវបំពេញការងារនឹងមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ។ បេក្ខជនត្រូវជ្រើសរើសឃុំ-សង្កាត់ដែលមាន តម្រូវការគ្រូបង្រៀន។ បេក្ខជនជាប់ស្ថាពរ នឹងត្រូវចាត់ឱ្យទៅបំពេញការងារនៅសាលាបឋមសិក្សាក្នុងភូមិសាស្ត្រឃុំ-សង្កាត់ គោលដៅ។ បេក្ខជនជាប់បម្រុងអាចត្រូវជ្រើសរើសដើម្បីបំពេញកន្លែងទំនេរ ឬទៅបង្រៀននៅសាលាបឋមសិក្សាដែលមាន តម្រូវការគ្រូបង្រៀននៅតាមភូមិសាស្ត្រផ្សេងៗក្នុងប្រទេស និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
ដោយឡែកបេក្ខជនទាំងអស់ក៏អាចស្កេន QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25moeys ដើម្បីបំពេញ ព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ៕




ប្រភព៖ ក្រសួងមុខងារសាធារណៈ