ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រឿងទេស អាហារកែច្នៃ និងបន្លែ ផ្លែឈើ ជាច្រើនមុខ ដែលជាផលិតក្នុងស្រុក កំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តតាកែវ ដើម្បីរួមចំណែកបង្កើនផលិតផលក្នុងស្រុក

    BY soknita October 4, 2025
    គ្រឿងទេស អាហារកែច្នៃ និងបន្លែ ផ្លែឈើ ជាច្រើនមុខ ដែលជាផលិតក្នុងស្រុក កំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តតាកែវ ដើម្បីរួមចំណែកបង្កើនផលិតផលក្នុងស្រុក

    (ខេត្តតាកែវ)៖ តាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យចាប់ពីម៉ោង ៦ កន្លះព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។

    ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

    ចំពោះផ្សារផលិតផលខ្មែរមួយនេះដែរ បានធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង និងជាការចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay