ក្នុងឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារអាយុពី ១ ទៅ ៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការស្លាក់គ្រាប់ពណ៌រីកចូលក្នុងក្រពះ-ពោះវៀន
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ Dr. Beat Richner បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារអាយុពី ១ ទៅ ៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន។

ក្នុងផេកផ្លូវការរបស់ Dr. Beat Richner បានបញ្ជាក់យ៉ាងលម្អិត និង អំពារនារដល់អាណាព្យាបាលរបស់កុមារតូចៗឱ្យមានការប្រុងប្រយ័ត្ន និងមើលថែកូនចៅឱ្យបានល្អ ជាពិសេសពេលក្មេងតូចៗលេងជាមួយនឹងគ្រាប់ពណ៌រីក ដែលអាចស្លាក់ចូលក្នុងមាត់ ហើយធ្លាក់ចូលដល់ក្រពះ ពោះវៀន ដែលគ្រាប់ពណ៌រីកនេះ នឹងពង្រីកខ្លួនកាន់តែធំពេលត្រូវទឹក ហើយបណ្តាលឱ្យស្ទះពោះរៀន និងអាចឱ្យគ្រោះថ្នាក់ហូរឈាមក្នុងក្រពះពោះវៀនផងដែរ។
នៅពេលលេបចូលដោយចៃដន្យនឹងស្ទះពោះវៀន ហើយត្រូវធ្វើការវះកាត់ពោះវៀន ដើម្បីយកគ្រាប់រីកនោះ។
ដោយ Dr. Beat Richner បានបន្ថែមទៀតថា ក្នុងឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារតូចៗ អាយុពី១-៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន ដែលត្រូវធ្វើការវះកាត់ចោះពោះវៀន និងកាឆ្លុះបំបែកទាញយកតាមអង់ដូស្កូប៕



ប្រភព៖ Dr. Beat Richner