ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង សម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ក្នុងស្រុកស្រុកកំពង់លែង ជាបណ្តោះអាសន្នដោយសារទឹកទន្លេឡើងជន់លិច

    BY soknita October 7, 2025
    មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង សម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ក្នុងស្រុកស្រុកកំពង់លែង ជាបណ្តោះអាសន្នដោយសារទឹកទន្លេឡើងជន់លិច

    (ខេត្តកំពង់ឆ្នាំង)៖ តាមការចេញផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង សម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ពីគីឡូម៉ែត្រ ០០+០០០ ដល់គីឡូម៉ែត្រ ១៤+២០០ ក្នុងស្រុកស្រុកកំពង់លែង ពីថ្ងៃនេះ រហូតមានការជូនដំណឹងជាថ្មី។

    នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹង ពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគីឡូម៉ែត្រ០០+០០០ ដល់គីឡូម៉ែត្រ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

    ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចាប់ពីគីឡូម៉ែត្រ០០+០០០ ដល់គីឡូម៉ែត្រ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជន់លិចដោយទឹកទន្លេ។ ដើម្បី ថែរក្សាកំណាត់ផ្លូវជាតិលេខ៥០C អោយមានស្ថានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ទាប់ពីទឹកទន្លេស្រកចុះ និង បង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ធ្វើការផ្អាក ចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគីឡូម៉ែត្រ០០+០០០ ដល់គីឡូម៉ែត្រ១៤+២០០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: