ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថវិកាមួយចំនួន ផ្តល់ជូនយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នំពេញ
BY soknita
October 7, 2025
(រាជធានីភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានដោយដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនយោធិនមួយចំនួនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

កាកបាទក្រហមកម្ពុជា បន្ថែមថា «ក្នុងនាម កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន , លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវក្តីអាណិតអាសូរ និងសូមជូនពរយោធិនទាំងអស់ សូមឆាប់បានជាសះស្បើយឡេីងវិញ»៕







ប្រភព៖ Cambodian Red Cross