ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបិទគន្លងវ៉ាជែង​បណ្តោះ​អាសន្ន​តាមកំណាត់ផ្លូវខ្លះៗ ចាប់ពីខែតុលាដល់ខែមករា ដើម្បី​សាងសង់​​ប្រព័ន្ធ​​ស្រោច​​ស្រព​​សួនពុះចែក​ទ្រូងផ្លូវ

    BY soknita October 7, 2025
    ជូនដំណឹង! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបិទគន្លងវ៉ាជែង​បណ្តោះ​អាសន្ន​តាមកំណាត់ផ្លូវខ្លះៗ ចាប់ពីខែតុលាដល់ខែមករា ដើម្បី​សាងសង់​​ប្រព័ន្ធ​​ស្រោច​​ស្រព​​សួនពុះចែក​ទ្រូងផ្លូវ

    នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះផេកផ្លូវការរបស់ ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នឹងបិទគន្លងវ៉ាជែងជា បណ្តោះអាសន្នតាមកំណាត់ផ្លូវខ្លះៗ ដើម្បីសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។

    ក្នុងសេចក្តីជូនដំណឹងពី ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានោ្យដឹងថា យន្តការគ្រប់គ្រងចរាចរណ៍អំឡុងពេលសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជម្រាបជូនដល់សាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទាំងអស់អោយបានជ្រាបថា៖

    ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងធានាគុណភាពចរាចរណ៍លើដងផ្លូវឱ្យកាន់តែយូរអង្វែងនិងប្រសើរឡើង ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ។ យោងតាមតម្រូវការសំណង់ ក្រុមហ៊ុននឹងចាត់វិធានការគ្រប់គ្រងចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងអំឡុងពេលសាងសង់ដែលព័ត៌មានលម្អិតមានដូចខាងក្រោម៖

    ១. កំណាត់ផ្លូវសាងសង់៖ យោងតាមវឌ្ឍនភាពនៃការសាងសង់ ធ្វើការបិទគន្លងវ៉ាជែងជា បណ្តោះអាសន្នតាមកំណាត់ផ្លូវខ្លះៗ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ។ ចំនុចគីឡូម៉ែត្រ និងគន្លងផ្លូវដែលត្រូវបិទគឺផ្អែកទៅតាមផ្លាកសញ្ញាចរាចរណ៍ដែលនឹងដាក់នៅទីតាំងជាក់ស្តែង។

    ២. រយៈពេលសាងសង់៖ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ ចន្លោះម៉ោង ៦:០០-១៨:០០ ជារៀងរាល់ថ្ងៃ។
    ក្នុងរយៈពេលនៃការកែលម្អនេះ សូមអតិថិជនដែលធ្វើដំណើរតាមទិសដៅភ្នំពេញ ទៅក្រុងព្រះសីហនុ បង្កើនការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ពិនិត្យមើលផ្លាកសញ្ញា និងផ្ទាំងព័ត៌មាននៅសងខាងផ្លូវ បន្ថយល្បឿនបើកបរ និងប្តូរគន្លងបើកបរស្របតាមផ្លាកសញ្ញាចរាចរណ៍ដែលបានចង្អុលបង្ហាញ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពរវាងរថយន្តខាងមុខ។ សូមអតិថិជនទាំងអស់អនុវត្តតាមការណែនាំរបស់បុគ្គលិករដ្ឋបាល និងនគរបាលចរាចរណ៍ដែលសម្រួលចរាចរណ៍នៅនឹងកន្លែង ឆ្លងកាត់ទីតាំងសាងសង់ដោយមានសណ្តាប់ធ្នាប់ ហាមធ្វើការផ្លាស់ប្តូរគន្លងចរាចរណ៍ វ៉ាជែង ឬឈប់នៅត្រង់ចំនុចនៃទីតាំងសាងសង់។

    អាស្រ័យហេតុដូចបានគោរពជូនដំណឹងខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការសាងសង់នេះ អនុវត្តទៅបានដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរ៕

    ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay