ព័ត៌មានជាតិ
ខ្សល់ប្រមោយដំរីកួចផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅឃុំកោះជីវាំង
BY soknita
October 8, 2025
(ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សល់ប្រមោយដំរីកួចផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅឃុំកោះជីវាំង។ ដោយ លោក ពុំ ចិន មេឃុំកោះជីវាំងអោយដឹងថា ខ្យល់ព្យុះប្រមោយដំរី ដែលអ្នកស្រុកហៅថាខ្សល់នាគលេងទឹក បានកួចផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋជាង ១០ខ្នង នៅភូមិព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង នាម៉ោងជាង៧យប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥។

លោកមេឃុំបានឱ្យដឹងបន្ថែមថា ខ្សល់ព្យុះប្រមោយដំរីនេះមានរយះពេលខ្លីប៉ុណ្ណោះ បានប៉ះពាល់ផ្ទះបណ្ដែតទឹកប្រជាពលរដ្ឋចំនួន ១៨ ខ្នងផ្ទះខូចខាតទាំងស្រុងចំនួន ៧ ខ្នងផ្ទះ ប៉ុន្តែមិនបណ្តាលអោយរងគ្រោះថ្នាកដល់មនុស្សនោះទេ។ លោក បន្ថែមថា អាជ្ញាធរកំពុងពិនិត្យបន្ថែមលើផលប៉ះ ដើម្បីធ្វើរបាយការណ៍ពីទំហំខូចខាត ដោយខ្សល់ប្រមោយដំរីនេះនៅឡើយ៕





ប្រភព៖ ក្រសួងព័ត៌មាន