ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ គ្រូពេទ្យមកពីអូស្ត្រាលី ផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក រយៈពេល ២ថ្ងៃ

    BY soknita October 9, 2025
    ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ គ្រូពេទ្យមកពីអូស្ត្រាលី ផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក រយៈពេល ២ថ្ងៃ

    (រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យ បានសហការជាមួយ គ្រូពេទ្យមកពីអូស្ត្រាលី ផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥។

    ក្នុងសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមថា ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: