ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ប្រទេសកម្ពុជា ជាប់លេខ ៥ ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត លើពិភពលោក»

    BY soknita October 8, 2025
    អបអរសាទរ! ប្រទេសកម្ពុជា ជាប់លេខ ៥ ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត លើពិភពលោក»

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៥ ដែលជាប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុតនៅលើពិភពលោក ក្នុងចំណោម ៨ ប្រទេសផ្សេងទៀត តាមរយៈគេហៈទំព័រ Condé Nast Traveller។

    ចំពោះគេហៈទំព័រ Condé Nast Traveller ត្រូវបានគេទទួលស្គាល់ថា មានអត្ថបទដែលសរសេរពាក់ព័ន្ធទៅនឹង សណ្ឋាគារ ភោជនីយដ្ឋាន និងបទពិសោធន៍ជុំវិញពិភពលោក។ គេហៈទំព័រមួយនេះដែរ ក៏ផ្តល់នូវមគ្គុទ្ទេស ដែលអាចទុកចិត្តបានសម្រាប់អ្នកធ្វើដំណើរស្វែងរកការបំផុសគំនិត និងព័ត៌មានសំខាន់ៗនៅទូទាំងប្រទេស៕

    May be an image of temple and text that says 'ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia 26m អបអរសាទរ កម្ពុជា ជាប់លេខ ៥ ជា <ប្ទេសមានភាពរួសរាយ និងរាក់ទាក់ បំផុត លើពិភពលោក> See more mn M អសាល an P ไบลร์ 1 2 Kenya 98.46 Barbados 3 98.18 Mexico 4 98.00 5 97.78 Bhutan Cambodia 6 * 97.33 Vietnam =7 97.27 Chile =7 96.67 Mauritius =8 96.67 Seychelles =8 96.36 Thailand 96.36 កម្ពុជា ជាប់លេខ ៥ លើពិភពលោក ជា <<ប្ទេសមានភាពរួសរាយ និងរាក់ទាក់បំផុត សម្រង់ពី៖ Condé Nast Traveller 2025 Readers Choice Awards'

    ប្រភព៖ ក្រសួងទេសចរណ៌

    Share This Post: