កម្ពុជា ស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង (HMAS Ballarat -FFH155)
(ខេត្តព្រះសីហនុ)៖ យយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង (HMAS Ballarat -FFH155) នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)៕
-លក្ខណៈបច្ចេកទេស
១.នាវាឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH)
-មេបញ្ជានាវា លោកវរនាវីទោ Dean Uren
+ទម្ងន់ផ្ទុក ៣៩០០ តោន
+បណ្ដោយ ១១៨ ម៉ែត្រ
+ទទឹង ១៤.៨ ម៉ែត្រ
+ជម្រៅទឹក ៦.៤ ម៉ែត្រ៕






ប្រភព៖ ក្រសួងព័ត៌មាន