ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩៦ ៣៤១ តោន គិតជាទឹកប្រាក់បានចំនួន ៤០៨.៩៣ លានដុល្លារសហរដ្ឋអាមេរិក

    BY soknita October 10, 2025
    ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩៦ ៣៤១ តោន គិតជាទឹកប្រាក់បានចំនួន ៤០៨.៩៣ លានដុល្លារសហរដ្ឋអាមេរិក

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦ ៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ១៣១ ៥៤៤ តោន គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៧៣ ៣៣៣ តោន គិតជាទឹកប្រាក់ចំនួន ៦៤.៧១ លានដុល្លារសហរដ្ឋអាមេរិក។

    ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៨.៨១% ប្រភេទអង្ករសគ្រាប់វែង ១៦.១៨% អង្ករចំហ៊ុយ ២.៤៤% អង្ករសរីរាង្គចំនួន ១.៨៨% អង្ករបាក់គ្រប់ប្រភេទ ១០.១៣% និងអង្ករផ្សេងៗចំនួន ០.៥៦% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ២៤៧ ៩៩២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១២០៩.០៤ លានដុល្លារសហរដ្ឋអាមេរិក ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: