ឯកឧត្តម ស៊ូ សុជាតិ លើកឡើងថា ការជួញដូរឧបករណ៍និស្សន្ទ ផ្តល់ជម្រើសវិនិយោគបន្ថែមទៀតដល់វិនិយោគិន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត កម្ពុជា (ន.ម.ក.) បានគូសរំលេចថា “ការជួញដូរឧបករណ៍និស្សន្ទ ផ្តល់នូវជម្រើសវិនិយោគបន្ថែមទៀតដល់វិនិយោគិន ដែលអាចនឹងទទួលបាននូវផលចំណេញ។

តែទោះបីជាមានផល់ល្អយ៉ាងណាក៏ដោយ ឯកឧត្តម អគ្គនាយក បានបន្ថែមថា ការជួញដូរឧបករណ៍និស្សន្ទខាងលើ ក៏អាចភ្ជាប់មកជាមួយនូវហានិភ័យផងដែរ ដែលវិនិយោគិនគ្រប់រូប ត្រូវតែស្វែងយល់ និងមានចំណេះដឹងគ្រប់គ្រាន់ មុននឹងធ្វើការជួញដូរឧបករណ៍នេះ ជាពិសេសត្រូវស្វែងយល់ពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងយន្តការ សុវត្ថិភាពនៃការដាក់សាច់ប្រាក់ជួញដូរឧបករណ៍និស្សន្ទ ព្រមទាំងត្រូវធ្វើការជួញដូរតែជាមួយក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.”។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ បានធ្វើឡើងក្នុងបើកសិក្ខាសាលាស្តីពីឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទដែលសហការរៀបចំ ដោយ ន.ម.ក., ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត ឯ.ក, សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ៕








ប្រភព៖ ក្រសួងព័ត៌មាន