ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន

    BY SOMATEY October 12, 2025
    រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន

    យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម។

    ដំណើរទស្សនកិច្ច និងជំនួបនេះ បានធ្វើឡើងនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: