ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ជូនដំណឹងពី ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ចូលបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
BY soknita
October 13, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ដើម្បីបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

សូមអានសេចក្តីជូនដំណឹង និងព័ត៌មានលម្អិតទាំងស្រុងតាមរយៈតំណភ្ជាប់មួយនេះ