ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានជាង៩.៥០០លានដុល្លារ

    BY SOMATEY October 14, 2025
    រយៈពេល៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានជាង៩.៥០០លានដុល្លារ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥ ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា និងអាមេរិកមានចំនួនជាង ៩.៥៦៨ ពោលកើនឡើងជាង ២២ភាគរយធៀបនឹង​រយៈពេល​ដូចគ្នានៃឆ្នាំ២០២៤។

    ប្រភពដដែលបន្តថា ក្នុងរយៈពេលនេះកម្ពុជានាំចេញទៅអាម៉េរិក មានចំនួន ៩.២៨៤ លានដុល្លារ​កើនឡើង ២២​ភាគរយ ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៧.៦០៨លានដុល្លារ។ ការនាំចូលពីអាម៉េរិកមានចំនួន ២៨៤ លានដុល្លារ កើនឡើង ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ មានចំនួន ប្រមាណ ១៩៣ លានដុល្លារ។

    ប្រភេទទំនិញសំខាន់ៗ នៃការនាំចេញរបស់កម្ពុជាទៅកាន់អាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​សម្រាប់ការធ្វើដំណើរ ផលិតផលពីកសិកម្ម និងផ្សេងៗទៀត ដោយឡែកការនាំចូលពីអាម៉េរិកវិញមានដូចជា យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិក និងប្រភេទទំនិញច្រើនផ្សេងៗទៀត។

    ជាសរុបការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល៩ ខែឆ្នាំនេះមានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ សំខាន់ៗ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើងជិត ១៣ ភាគរយ។ចំណែកការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៤។

    សូមជម្រាបថា ចំពោះប្រភេទទំនិញសំខាន់ៗ ដែលសហរដ្ឋអាម៉េរិក បានកំពុងគាំទ្រដល់កំណើនខ្ពស់ នៃការនាំចេញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។ ដោយឡែក​ការនាំចូលពី សហរដ្ឋអាម៉េរិកវិញមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិក និងមានប្រភេទទំនិញច្រើនផ្សេងៗទៀត៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: