ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅទីក្រុងស៊ែរមែន ខេត្តហ្វូជាន

    BY soknita October 17, 2025
    អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅទីក្រុងស៊ែរមែន ខេត្តហ្វូជាន

    (ខេត្តតាកែវ)៖ តាមការចុះផ្សាយពី ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅទីក្រុងស៊ែរមែន ខេត្តហ្វូជាន។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន ប្រទេសចិន។ ការចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង របស់ឯកឧត្តម អភិបាលខេត្តតាកែវ និងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវ គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលទិន្នផលបង្កងធម្មជាតិប្រមាណ ៥តោន ក្នុងមួយឆ្នាំៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយខេត្តតាកែវក៏ជាខេត្តមួយដែលមានការចញ្ចឹមបង្កងនៅតាមបណ្ដាលស្រុកមួយចំនួនផងដែរ។

    ចំពោះទស្សនៈកិច្ចរបស់គណប្រតិភូខេត្តតាកែវ នៅកសិដ្ឋានបង្កាត់ និងភ្ញាស់ពូជបង្កង នៅក្រុងស៊ែរមែន ខេត្តហ្វូជាន និងនាំមកនៅផ្លែការជាច្រើនជាក់ជាពុំខានក្នុងការបង្កាត់ និងភ្ញាស់ពូចបង្កង នៅក្នុងខេត្តតាកែវ។

    គួរបញ្ជាក់ថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណប្រតិភូខេត្តតាកែវ ក៏គ្រោងនឹងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post: