ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានជូន ប្រជារាស្រ្តជាង១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់

    BY soknita October 17, 2025
    សម្តេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានជូន ប្រជារាស្រ្តជាង១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់

    (ខេត្តបន្ទាយមានជ័យ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានជូន ប្រជារាស្រ្តជាង១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់។

    ក្រោមការយកព្រះទ័យទុកដាក់បំផុតដល់ប្រជានុរាស្រ្តរបស់ព្រះអង្គទាំងទ្វេនៅមូលដ្ឋាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជឫទ័យចាត់សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជំទាវ សុខ នារី គុយសុផល ព្រមទាំងប្រតិភូអមដំណេីរ និងអមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នាំយកព្រះរាជអំណោយ ព្រះអង្គទាំងទ្វេ ប្រទានជូនបងប្អូនប្រជាពលរដ្ឋជាង ១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: