ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025”
BY Nisaiy KN
October 19, 2025
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025”។

បន្ថែមផងដែរថា កម្មវិធីរៀបចំឡើងដោយ Prestige Cambodia នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Rosewood Phnom Penh ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Björn Rettig នាយកប្រតិបត្តិ BurdaLuxury និងលោកស្រី My Natthida Klovuthianun និពន្ធនាយក Prestige Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប៕






ប្រភព៖ ក្រសួងព័ត៌មាន