ព័ត៌មានជាតិ
គម្រោងវិនិយោគរោងចក្រអេឡិកត្រូនិក ទទួលបានការអនុញាតអោយបង្កើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
BY soknita
October 20, 2025
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគរោងចក្រអេឡិកត្រូនិក ទទួលបានការអនុញាតអោយបង្កើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមផេកហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឱកាសជាមួយគម្រោងវិនិយោគថ្មីមួយ មានចំនួនទឹកប្រាក់ប្រមាណជាង ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៧៤កន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណាល។
ចំពោះគម្រោងវិនិយោគនេះដែរ ផ្តោតទៅលើការបង្កើតរោងចក្រសម្រាប់ផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទផ្សេងទៀត៕


