អាជ្ញាធរចំណីអាហារ និងថ្នាំពេទ្យរបស់ថៃ កំពុងគ្រោងកាត់ទោសតារាសម្តែងចំនួន ៣៧នាក់ ជុំវិញរឿងអាស្រូវផលិតផលស្បែក
រដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់ថៃ គ្រោងនឹងកាត់ទោសតារាសម្តែងចំនួន ៣៧នាក់ សម្រាប់ការផ្សាយពាណិជ្ជកម្មក្លែងក្លាយរបស់ផលិតផល Magic Skin Co ហើយប៉ូលីសក៏បានកោះហៅពួកគេបានចំនួន ១៣នាក់ ផងដែរ។ អនុប្រធានរងស្នងការប៉ូលិសលោក Wirachai Songmetta និងទីប្រឹក្សារបស់ FDA លោក Praphon Angtrakul បានប្រកាសអំពីសកម្មភាពផ្លូវច្បាប់នៅឯការិយាល័យប៉ូលីសភូមិន្ទថៃកាលពីថ្ងៃព្រហស្បតិ៍។ លោកឧត្តមសេនីយ៍ Wirachai បាននិយាយថា FDA បានចោទប្រកាន់ជាផ្លូវការថា មានមនុស្សចំនួន ១៣នាក់ បានរំលោភច្បាប់គ្រឿងសំអាង និងច្បាប់ម្ហូបអាហារ សម្រាប់តួនាទីរបស់ពួកគេក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងសំអាង និងផលិតផលម្ហូបអាហារ។

មនុស្សចំនួន ១៣នាក់ ដែលពួកគេបានកោះហៅប្រឈមមុខនឹងការកាត់ទោសឱ្យជាប់គុក ចំពោះការអះអាងរបស់ពួកគេដែលថា ផលិតផលមួយចំនួនអាចកាត់បន្ថយជាតិខ្លាញ់ និងផ្លាស់ប្តូរស្បែក។ លោកបាននិយាយថា FDA បានហាមឃាត់ការផ្សាយពាណិជ្ជកម្ម ដែលកាត់បន្ថយជាតិខ្លាញ់ ហើយគ្មានគ្រឿងសម្អាងអាចផ្លាស់ប្តូរភាពសម្បុរស្បែកជាអចិន្ត្រៃយ៍នោះទេ។ ការផ្សាយពាណិជ្ជកម្មនៃផលិតផលម្ហូបអាហារដែលមានព័ត៌មាន (information) ក្លែងក្លាយ មានរយៈពេលជាប់គុករហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០,០០០បាត ខណៈពេលដែលការផ្សាយពាណិជ្ជកម្មគ្រឿងសំអាង ដែលមានព័ត៌មានក្លែងក្លាយអាចនាំឱ្យមានការជាប់គុករហូតដល់ ១ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០ បាត៕


អត្ថបទ៖ លីដា
ប្រភព៖ bangkokpost