ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៣នាក់ ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៨ ខែតុលា

    BY soknita October 20, 2025
    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៣នាក់ ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៨ ខែតុលា

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ  បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៣នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥។

    ក្នុងសេចក្ដីជូនដំណឹង មន្ទីរពេទ្យ ហ្លួង ម៉ែ ថា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៣នាក់ តាមឯកទេស/មុខជំនាញ ដូចខាងក្រោម៖

    ១- វេជ្ជបណ្ឌិតឯកទេស សម្ភព និងរោគស្ត្រី ១នាក់

    ២- គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងប្រពោធនកម្ម ១នាក់

    ៣- គិលានុបដ្ឋាក បម្រើការនៅផ្នែកវះកាត់ ៣នាក់

    ៤- គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្ឋាគារ (Scrub Nurse) ៤នាក់

    ៥- គិលានុបដ្ឋាក/ឆ្មប បម្រើការនៅផ្នែករោគស្ត្រី ៤នាក់

    បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -សុខភាពល្អ

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    -មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    -អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ ។

    ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូប (CVs & Cover Letter) មានបិទរូបថត និងភ្ជាប់មកជាមួយនូវឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សំបុត្រ បញ្ជាក់កំណើត និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post: