ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់អធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆ-បោកតាមប្រព័ន្ធអនឡាញ ដែលជនបរទេសមួយចំនួនកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆ-បោកតាមបច្ចេកវិទ្យា

    BY soknita October 24, 2025
    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់អធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆ-បោកតាមប្រព័ន្ធអនឡាញ ដែលជនបរទេសមួយចំនួនកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆ-បោកតាមបច្ចេកវិទ្យា

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់អធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រងត្រួតពិនិត្យទីតាំងតូចធំនៃសកម្មភាពប្រព្រឹត្តបទល្មើសទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លែងលួចបើកល្បែងដែលបានចូលបង្ក្រាបហើយ មិនឱ្យមានលួចបើកវិញ ជាពិសេសលួច បង្កប់តាមទីតាំងតូចៗ។

    ការជំរុញនេះបានលើកឡើងនាឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២៥ លើកទិសដៅការងារបន្ត នារសៀលថៃ្ងទី ២៣ ខែតុលា ឆ្នាំ ២០២៥។
    កិច្ចប្រជុំផ្សព្វផ្សាយផែនការការងារនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការខណ្ឌទាំង១៤ផងដែរ ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវរៀបរយកម្លាំងឱ្យបាន១០០ភាគរយ និង២៤ម៉ោង ត្រៀមជាស្រេចសម្រាប់រងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំនិងចេញអន្តរាគមន៍គ្រប់សភាពការណ៍ ។ ក្នុងនោះកម្លាំងទាំងអស់ ក៏ចាំបាច់ត្រូវបង្កើនការពង្រឹងឱ្យបានខ្ពស់បន្តទៀតលើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ ការងារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ កិច្ចការងារភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: