ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ

    BY soknita October 24, 2025
    អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។

    នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករងនៃស្ថាប័នបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage) ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។

    បន្ទាប់មក ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យការងារកំពុងអនុវត្តនៅការដ្ឋានដោយផ្ទាល់ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ ដើម្បីឱ្យការងានេះ ដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: