ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការយូនីសេហ្វបានបង្ហាញថា កុមារចំនួន ៧៦៥លាននាក់ នៅលើពិភពលោក រៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង

    BY autoadmin June 7, 2019
    អង្គការយូនីសេហ្វបានបង្ហាញថា កុមារចំនួន ៧៦៥លាននាក់ នៅលើពិភពលោក រៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង

    អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ដោយប្រើប្រាស់ទិន្នន័យការសិក្សាស៊ីជម្រៅពីប្រទេសចំនួន ៨២ ពួកគេរកឃើញថា កុមារចំនួន ៧៦៥លាននាក់ បានការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយការធ្វើបែបនេះវាកំពុងតែបានបំផ្លាញកុមារភាពរបស់ពួកគេ។ នាយកប្រតិបត្តិលោក Henrietta Fore បាននិយាយថា៖ «អាពាហ៍ពិពាហ៍ឆក់យកកុមារភាពរបស់ពួកគេ ហើយកូនកំលោះត្រូវបង្ខំឱ្យមានទំនួលខុសត្រូវដូចជាមនុស្សពេញវ័យ ទាំងដែលពួកគេប្រហែលជាមិនទាន់បានត្រៀមខ្លួននៅឡើយ»។ ការសិក្សាបានរកឃើញថា អាពាហ៍ពិពាហ៍របស់កុមារភាគច្រើនមាននៅតាមអនុតំបន់សាហារ៉ាទ្វីបអាហ្រ្វិក អាមេរិកឡាទីន&ការាបៀន អាស៊ីខាងត្បូង អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

    យោងតាមទិន្នន័យបានបង្ហាញថា បុរសចំនួន ២៨ភាគរយ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបានរៀបការតាំងតែពីក្មេង ហើយត្រូវបានគេចាត់ទុកថា ឈរនៅចំណាត់កំពូលជាប្រទេសសម្បូរអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ ចំណែកប្រទេស ទី២ បានទៅលើនីការ៉ាហ្គ័រ (១៩%) និងទី៣ គឺម៉ាដាហ្គាស្ការ (១៣%)។ ប្រមុខអង្គការ UNICEF បានរៀបរាប់ថា៖ «រៀបអាពាហ៍ពិពាហ៍ទាំងក្មេងពេក នាំមកឱ្យពួកគេត្រូវមានទំនួលខុសត្រូវជាឪពុកលឿនទៅតាមហ្នឹង ហើយវាជាការដាក់សម្ពាធបន្ថែមទៀតដល់គ្រួសាររបស់ពួកគេ ថែមទាំងការសិក្សា និងឱកាសការងារត្រូវថយចុះ»។ ទោះយ៉ាងណាក៏ដោយ ក្មេងស្រីនៅតែរងផលប៉ះពាល់ជាង ដោយ ១ ក្នុងចំណោមស្ត្រី ៥នាក់ ដែលមានអាយុចន្លោះពី​ ២០ ទៅ ២៤ឆ្នាំ ត្រូវបានរៀបការតាំងពីមុនពេលពួកគេមានអាយុ ១៨ឆ្នាំ ខណៈបុរសគឺមានតែ ១ ក្នុងចំណោម ៣០ ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ UN.org

    Share This Post: