ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ

    BY soknita October 27, 2025
    អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ នឹងដាក់ឱ្យដំណើរការវិញ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់តែសម្បូរបែប សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    ក្នុសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់ តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណងដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកលនៃ រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មីនៅតាមទីតាំងប្រាសាទមួយចំនួនដូចខាងក្រោម៖

    ១. ប្រាសាទអង្គរវត្ត

    ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖

    -ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោង

    -ទី២ «ទិសដៅទស្សនាបែបជំនឿ និងសាសនា» រយៈពេល ២ម៉ោង ៣០នាទី

    -ទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល ០៣ម៉ោង

    ២. ប្រាសាទតាព្រហ្ម

    ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖

    -ទី១ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងកើត» រយៈពេល ១ម៉ោង ១០នាទី

    -ទី២ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងលិច» រយៈពេល ១ម៉ោង ២៥នាទី

    ៣. ប្រាសាទបន្ទាយស្រី

    ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖

    -ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ១ម៉ោង ២០នាទី

    -ទី២ «ខ្សែទស្សនាវែង» រយៈពេល ១ម៉ោង ៤០នាទី

    ៤. ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ

    ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖

    -ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ៣០នាទី

    -ទី២ «ខ្សែទស្សនាវែង» រយៈពេល ៧០នាទី

    ៥. ប្រាសាទនាគព័ន្ធ

    ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖

    -ទី១ «ខ្សែទស្សនាក្រៅប្រាសាទ» រយៈពេល ១ម៉ោង ១៥នាទី

    -ទី២ «ខ្សែទស្សនាក្នុងប្រាសាទ» រយៈពេល១ម៉ោង

    -ទី៣ «ខ្សែទស្សនាសម្រាប់អ្នកជិះទូក» រយៈពេល ១ម៉ោង ៤៥នាទី

    ៦. ប្រាសាទភ្នំក្រោម

    -ខ្សែទស្សនាមានរយៈពេល៣០នាទី។

    អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជូនបន្ថែមថា ការរៀបចំខ្សែទស្សនាថ្មីនេះគឺដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរ អាចទស្សនាចំណុចសំខាន់ៗនៃប្រាសាទតាមរយៈបទពិសោធន៍ដំបូងជាមួយផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និងជាបន្ត បន្ទាប់ ដូចជាផ្ទាំងព័ត៌មានចម្លាក់រឿងតាមថែវ និងទីតាំងថតរូបស្អាតៗជាដើម។ល។ ខ្សែទស្សនាថ្មីដូចមានក្នុងផែនទីភ្ជាប់ជូនមកជាមួយ នឹងចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: