រដូវវស្សាចូលមកដល់ ភ្លៀងធ្លាក់ធ្វើឲ្យជន់លិចក្រុងបាងកកជាច្រើនកន្លែង
មជ្ឈមណ្ឌលការពារទឹកជំនន់ក្រុងបាងកករាយការណ៍ថា ទីក្រុងបាងកកមានភ្លៀងធ្លាក់កម្រិតមធ្យម ដែលគ្របដណ្តប់ស្ទើរគ្រប់តំបន់ទាំងអស់នៃទីក្រុងបាងកក ដោយគ្របដណ្តប់ទូទាំងតំបន់នៅឈូងសមុទ្រថៃ, ស្រុក Bang Phli, ស្រុក Bang Sao Thong, ស្រុក Bang Bo, ខេត្ត Samut Prakan, ស្រុក Bang Nam Priao របស់ខេត្ត Mueang Chachoengsao ក៏ដូចជាស្រុក Pak Kret, ស្រុក Bang Kruai, ស្រុក Bang Yai, ស្រុក Bang Bua Thong, ស្រុក Sai Noi, ខេត្ត Nonthaburi ហើយចំពោះទីតាំងភ្លៀងធ្លាក់ខ្លាំងជាងគេគឺនៅក្នុងស្រុក Huay Kwang ជាមួយនឹងកម្ពស់ទឹក ៩៦ មីលីម៉ែត្រ។
ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងទើបបង្កឱ្យមានផ្លូវសំខាន់ៗជាច្រើនមានទឹកជំនន់ ភ្លៀងធ្វើឱ្យកកស្ទះចំណុចផ្លូវជាច្រើនដូចជា៖ ផ្លូវ Pracha Songkhro ទល់មុខផ្សារ Huay Kwang, ផ្លូវ Ratchawithi, ស្ពាន Sang Yi, ផ្លូវ Phaholyothin, ផ្លូវប្រសព្វ Kaset, ផ្លូវ Amornphan, ផ្លូវ Ratchadaphisek, ផ្លូវបំបែក Thiam Mitr និង Vibhavadi Rangsit និងលិចតទៅដល់ចំនុចប្រសព្វនៃតំបន់ Ladprao ជាលទ្ធផលក្រុងបាងកកពេលនេះស្ទះផ្លូវខ្លាំងណាស់៕







អត្ថបទ៖ លីដា
ប្រភព៖ springnews