ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីហិ-ង្សា ដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅការ៉ាសសាំងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ

    BY soknita October 29, 2025
    ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីហិ-ង្សា ដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅការ៉ាសសាំងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅការ៉ាសសាំងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ។

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយកាប់ និងវាយបណ្តាលឱ្យជនរងគ្រោះរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចការ៉ាសសាំង TOTAL ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ២៣:៥៨នាទី។

    ចំពោះជនសង្ស័យ ០៨នាក់ ដែលបានឃាត់ខ្លួនមាន៖

    ១. ឈ្មោះ នូ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ

    ២. ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ

    ៣.ឈ្មោះ នី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ១៧ឆ្នាំ

    ៤.ឈ្មោះ ប៉ុប ហួន ភេទប្រុស អាយុ១៧ឆ្នាំ

    ៥.ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ១៧ឆ្នាំ

    ៦. ឈ្មោះ នៅ កាញ់ណារត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ

    ៧.ឈ្មោះ ជា សុខលៀប ភេទប្រុស អាយុ១៧ឆ្នាំ

    ៨.ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។

    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួន៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: