ដើម្បីស្វែងរកពិភពផ្ទាល់ខ្លួន មនុស្សស្រីគ្រប់រូបគួរតែរៀនមានភាពអាត្មានិយមខ្លះក្នុងក្តីស្រលាញ់
សុភាពនារីទាំងឡាយរឿងសម្រស់ សំភារៈប្រើប្រាស់ជារឿងសំខាន់ តែអ្វីដែលសំខាន់ទៀតនោះគឺ ពួកគេអាចរកបាននូវដៃគូដែលត្រូវចិត្តរបស់ពួកគេបាន។ មនុស្សស្រីគ្រប់រូបគឺតែងតែផ្ដោតសំខាន់ទៅលើរឿងទំនាក់ទំនង ដោយខ្លះក្លាចប៉ះចំមនុស្សមិនស្មោះ ធ្វើបាបចិត្ត។ តែពេលខ្លះមនុស្សស្រីយើងគួរតែរៀនចេះមានភាពអាត្មានិយមក្នុងក្តីស្រឡាញ់ ដោយយើងមិនគួរស្មោះត្រង់ និងច្បាស់លាស់ជាមួយអ្វីដែលមិនទាន់ប្រកដប្រជានោះទេ។ នារីគ្រប់រូបគួរតែរៀនធ្វើអ្វីដោយខ្លួនឯង និងត្រូវចេះធ្វើអ្វីដើម្បីទទួលបាននូវភាពរីករាយសម្រាប់ខ្លួន និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឲ្យបានច្បាស់។ ដូចនេះខាងក្រោមនេះជាមូលហេតុខ្លះៗ ដែលឆ្លើយតបនារីគ្រប់រូបថាហេតុអ្វីបានជាត្រូវរៀនចេះមានភាពអាត្មានិយមនៅក្នុងរឿងស្នេហា៖
១. ការរៀនចេះស្រលាញ់ខ្លួនឯង៖ មុននឹងអ្នកស្រលាញ់អ្នកដទៃ អ្នកគួរតែរៀនស្វែងយល់ពីខ្លួនឯងជាមុនសិន និងស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ នៅពេលដែលយើងដឹង ពីចំណូលចិត្តរបស់ខ្លួនច្បាស់ហើយ ទើបយើងអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានភាពសប្បាយរីករាយ និងទទួលបាននូវសុភមង្គល។

២. អ្នកគួរតែរៀនក្នុងការបដិសេធ៖ នារីគ្រប់រូបតែងតែជ្រើសរើសផ្លូវខុសនៅពេលមកដលចំណុខនេះ ដោយពួកគេលំបាកនៅក្នុងការឆ្លើយថា”ទេ” នូវអ្វីដែលពួកគេមិនពេញចិត្ត។ ដូចនេះពេលខ្លះការបដិសេធនូវរឿងអ្វីមួយក៏មិនមែនជារឿងអាក្រក់អ្វីដែរ ព្រោះថាការបដិសេធរឿងមួយដើម្បីស្វែងរកនូវអ្វីដែលជាការពេញចិត្តរបស់យើងនោះគឺវាជារឿងដ៏ល្អមួយ។

៣. រឿងបញ្ហាប្រាក់ចំណូល៖ ក្នុងរឿងទំនាក់ទំនងនារីគ្រប់រូបមិនត្រូវយករឿងប្រាក់កាក់មកឡូកឡំជាមួយគ្នានោះទេ។ ទោះបីជាម្នាក់ណារកចំណូលបានប៉ុន្មានក៏យើងមិនត្រូវសួរនាំអ្វីដែរ ដោយយើងត្រូវតែមានចំណូលដែលជារបស់ខ្លួនយើង ដែលវានិងជួយបង្រៀនឲ្យយើងអាចក្លាយទៅជាមនុស្សម្នាក់ដែលឯករាជ្យ និងមានអារម្មណ៍ជឿជាក់លើខ្លួនយើងកាន់តែខ្លាំង។
៤. ស្វែងរកពេលវេលាមួយដែលជារបស់ខ្លួនឯង៖ មិនប្រាកដថានារីគ្រប់រូបត្រូវតែចំណាយពេលជាមួយនឹងដៃគូ របស់យើងរហូតនោះទេ។ សុភាពនារីគួរណាស់តែរកពេលសម្រាប់ខ្លួនឯង ដូចជាការដើរ Shopping ជាមួយនឹងមិត្តភក្ដិ, មើលកុនដោយខ្លួនឯងមិនមានការរំខានពីអ្នកដទៃ និងធ្វើដំនើរកំសាន្ដដោយខ្លួនដើម្បីរកឃើញនូវពិភពលោកផ្ទាល់ខ្លួនរបស់យើង។

៥. រៀនចេះសម្រេចចិត្តដោយខ្លួនឯង៖ មានរឿងជាច្រើនដែលមនុស្សស្រីយើងត្រូវចេះមានគំនិតផ្ទាល់ខ្លួន កុំចាំឲ្យគេមកសម្រេចចិត្តជំនួសនិងមកធ្វើជាម្ចាស់ជីវិតរបស់ខ្លួនយើង ព្រោះថាមានតែយើងផ្ទាល់ទេថាចង់បានអ្វីនោះ។ ជាពិសេសកុំសម្រេចចិត្តរៀបការនៅពេលដែលអ្នកមិនទាន់ត្រៀមខ្លួនក្នុងការបង្កើតគ្រួសាររួចរាល់។
