ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ
BY soknita
October 30, 2025
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ដោយមានការសហការគ្នារវាងមន្ទីរពេទ្យ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) នៅថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥៕
