ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្សប្រុសស្រីជាង៤០០នាក់ ដែលឃាត់ខ្លួនកាលពីយប់មិញ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ដរកសារធាតុញៀន

    BY Khmernote Media June 8, 2019
    មនុស្សប្រុសស្រីជាង៤០០នាក់ ដែលឃាត់ខ្លួនកាលពីយប់មិញ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ដរកសារធាតុញៀន

    ក្រោយពេលដែលកម្លាំងសមត្ថកិច្ចបានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀត។ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មនុស្សទាំងជាង៤០០នាក់ ដែលឃាត់ខ្លួនបានកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងធ្វើតេស្ដរកសារធាតុញៀន។ ដោយមនុស្សជាង៤០០នាក់ (ស្រី១៨៧នាក់) មានជនជាតិខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និងវៀតណាម ដែលភាគច្រើនជាយុវជន យុវតី។

    គួររំលឹកផងដែរថាកាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាតថ្ងៃទី០៨ ខែមិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយឯក ស ថេត បានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង។ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឡើងនៅចំនុច ក្លឹបកម្សាន្ត «លុច្សសារី» តាមបណ្តោយផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

    រូបភាព៖Bong Deth

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay