ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្លើមធំណាស់! ហ៊ានបង្ហោះលក់អាវុធតាមអនឡាញ ដូចលក់ឥវ៉ាន់ទៅហើយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះទាំងអស់

    BY Khmernote Media June 8, 2019
    ថ្លើមធំណាស់! ហ៊ានបង្ហោះលក់អាវុធតាមអនឡាញ ដូចលក់ឥវ៉ាន់ទៅហើយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះទាំងអស់

    ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពី លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយឯក ជា ពៅ បានអនុញ្ញាតឱ្យធ្វើការសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ចុះធ្វើការបង្ក្រាបជាក់ស្តែង បានជនសង្ស័យចំនួន៣នាក់នៅរសៀល ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។

    ជនសង្ស័យទី១ ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ជាអ្នកនាំចូល នាំចេញ និងកែឆ្នៃអាវុធ ទី២ ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ឃុំសាលាកំរើក ស្រុក/ខេត្តសៀមរាប ជាអ្នកជួញដូរអាវុធ និងទី៣ ឈ្មោះ ឡី ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកជួញដូរអាវុធដែរ។

    ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបាននាំចូល នាំចេញ និងកែឆ្នៃ ជួញដូរអាវុធខុសច្បាប់ ដូចជាអាវុធខ្លីពិត(អាវុធមែនទែន) អាវុធខ្លីប្រើហ្កាស់ និងអាវុធប្រើខ្យល់ មួយចំនួន ឱ្យទៅតាមបណ្តាខេត្ត និងរាជធានីពិតប្រាកដមែន។ ឯកឧត្តម ឧត្តមសេនីយឯក ជា ពៅ បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋថា ការជួញដូរអាវុធជាអំពើខុសច្បាប់ទោះជាការជួញដូរនោះធ្វើតាមបណ្ដាញសង្គមក៏ដោយ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay