ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ដ៏រន្ធត់ រថយន្តបុកគ្នារហូតដល់ឆាបឆេះនៅខេត្តកំពង់ស្ពឺ ស្លាប់ដល់១១នាក់ ក្នុងនោះមាន៣នាក់ជាមន្ត្រីគយនៅខេត្តព្រះសីហនុ

    BY Khmernote Media June 8, 2019
    គ្រោះថ្នាក់ដ៏រន្ធត់ រថយន្តបុកគ្នារហូតដល់ឆាបឆេះនៅខេត្តកំពង់ស្ពឺ ស្លាប់ដល់១១នាក់ ក្នុងនោះមាន៣នាក់ជាមន្ត្រីគយនៅខេត្តព្រះសីហនុ

    ខេត្តកំពង់ស្ពឺ- កាលពីវេលាម៉ោងជាង០៦ល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលេីផ្លូវជាតិ​លេខ​០៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥-៨៦ ក្នុងឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ មានហេតុការណ៍​គ្រោះថ្នាក់​ដ៏រន្ធត់​មួយបានបង្កឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ ដែលតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង ធ្វើអោយមនុស្ស១១នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមនុស្ស៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និងអ្នកស្លាប់៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី ហើយមួយចំនួនទៀតរងរបួសធ្ងន់។

    ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះ០៦នាក់ ដែលជិះរថយន្ត HIGHLANDER មានមន្ត្រីគយ ដែលធ្វើការក្នុងមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុចំនួន០៣នាក់៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay