ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរទេសចរណ៍ខេត្តកោះកុង ពង្រឹងការផ្តល់គុណភាពសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តជាប្រចាំ

    BY soknita November 21, 2025
    មន្ទីរទេសចរណ៍ខេត្តកោះកុង ពង្រឹងការផ្តល់គុណភាពសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តជាប្រចាំ

    (ខេត្តកោះកុង)៖ ឆ្លើយោងតាមការចុះពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តកោះកុង ពង្រឹងការផ្តល់គុណភាពសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តជាប្រចាំ។ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ការផ្តល់សេវាកម្មទេសចរណ៍ ពីសំណាក់អ្នកប្រកបរបរបអាជីវកកម្មលើសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង បានរៀបចំក្រុមការងារ ដើម្បីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច។

    ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ខេត្តកោះកុង ត្រូវបានបែងចែកគោលដៅទេសចរណ៍ចំនួន៤ធំៗ ក្នុងនោះមានតំបន់ក្រុងខេមរភូមិន្ទ និងតំបន់ជុំវិញ ទី២ តំបន់ឆ្នេរសមុទ្រ ដងព្រែក និងប្រជុំកោះ ទី៣ តំបន់ភ្នំនិងតំបន់ខ្ពងរាប និងទី៤ គឺតំបន់ស្រុកស្រែអំបិល ។

    លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបន្តថា ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្ត ក្នុងខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ មន្ទីរទេសចរណ៍បានចុះបណ្តុះបណ្តាល ការដាក់តម្លៃជូនភ្ញៀវទេសចរ ការពង្រឹងអនាម័យ ពង្រឹងសុវត្ថិភាព និងការពង្រឹងស្តង់ដារសេវាកម្មទេសចរណ៍ ដូចជា ជំរុញចំណាត់ថ្នាក់សណ្ឋាគារ ចំណាត់សណ្ឋាគារបៃតង ស្តង់ដាររមណីយដ្ឋាន ស្តង់ដារភោជនីយដ្ឋាន ជាដើម។

    ចំពោះ «មន្ទីរទេសចរណ៍ បានរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ការបង្ហាញតម្លៃសេវាកម្ម អាជីវកម្ម ការរៀបចំសោភ័ណភាពទីតាំងអាជីវកម្ម សេវាកម្ម ការគ្រប់គ្រងសំណល់រឹងរាវ ការយល់ដឹងពីសុខសុវត្ថិភាពដល់ភ្ញៀវទេសចរ ដើម្បីបំពេញបាននូវតម្រូវការ និងការពេញចិត្តរបស់ភ្ញៀវ ឱ្យគាត់មកខេត្តកោះកុង មានភាពកក់ក្តៅ ឱ្យកាត់មកហើយចង់មកម្តងទៀត»។

    តាមរយៈប្រសាសន៍លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង តំបន់ដែលមានសក្តានុពលទេសចរណ៍ និងទាក់ទាញជាងគេ ដូចជាតំបន់កោះស្ដេច តំបន់ជ្រោយស្វាយ តំបន់ព្រៃកោងកាងពាមក្រសោប តំបន់ទឹកធ្លាក់តាតៃ ក៏ដូចជាតំបន់សហគមន៍ជីផាតជាដើម ។

    យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា សម្រាប់រយៈពេល១០ខែចុងក្រោយ ឆ្នាំ ២០២៥ នេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ចំនួន ៨១៧ ៧៦៩នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥៨ ៨៩០នាក់ ដែលកំណើននេះ បានពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ បានដាក់ចេញយុទ្ធសាស្ត្រជាច្រើន តួរយ៉ាង យុទ្ធនាការទេសចរណ៍បៃតង ឬ Green Season ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរក្សាកំណើនទេសចរណ៍របស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: