ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ខេត្តបន្ទាយមានជ័យ

    BY soknita November 24, 2025
    ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ខេត្តបន្ទាយមានជ័យ

    (ខេ្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ក្រសួងការបរទេស បានឱ្យសឹងថា ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ក្នុងខេត្តបន្ទាយមានជ័យ។

    តាមការបញ្ជាក់បន្ថែមពី ក្រសួងការបរសទេស បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ ៤មុឺនដុល្លារអាម៉េរិក រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។

    ចំពោះពិធីប្រគល់ និងទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដោយមាន ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល។

    ក្នុងឱកាសនោះ គណ:ប្រតិភូបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមថា ការផ្តល់ជំនួយនេះនឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post: