ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចេះតែឆ្ងល់ហេតុអ្វីគាត់មិនព្រមបោះបង់ចោលរបរនេះទោះបីជាគ្មានគេចាប់អារម្មណ៍ ការពិតគឺបែបនេះសោះ

    BY Khmernote Media March 19, 2018
    ចេះតែឆ្ងល់ហេតុអ្វីគាត់មិនព្រមបោះបង់ចោលរបរនេះទោះបីជាគ្មានគេចាប់អារម្មណ៍ ការពិតគឺបែបនេះសោះ

    ប្រទេសចិន ៖ ក្នុងសម័យនេះមនុស្សងាកទៅរកមុខរបររឺការងារប្រើប្រាស់ខួរក្បាលនិងអាចរកចំណូលបានខ្ពស់ ជាជាងការប្រកបរបរហត្ថកម្ម។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីលោកតាវ័យ៦៦ឆ្នាំម្នាក់ មិនព្រមបោះបង់ចោលមុខរបរសូនសំភារៈប្រើប្រាស់របស់ខ្លួនចោល ដោយ​សារតែវាជាមុខរបរប្រចាំត្រកូល៤ជំនាន់មកហើយ។ Hu Guangrong មានវ័យ៦៦ឆ្នាំរស់នៅក្នុងទីក្រុង Xiaogan ខេត្ត Hubei រហូតមកដល់បច្ចុប្បន្នគាត់នៅតែបន្តប្រកបរបរ​សូនសំភារៈប្រើប្រាស់មួយចំនួនលក់។

    គាត់បានប្រាប់ថាគាត់មានបងប្អូន៧នាក់ មានតែគាត់ម្នាក់ប៉ុណ្ណោះដែលរៀនចំណេះនេះពីឪពុកគាត់។ គាត់បានប្រាប់បន្ថែមទៀតថាគ្រួសារគាត់បានប្រកបរបស់នេះអស់៣ជំនាន់មកហើយ គាត់គឺជាជំនាន់ទី៤។ គាត់មិនសង្ឈឹមថាអាចបន្តមុខរបស់នេះទៅជំនាន់ក្រោយទៀតបាននោះទេ ក្មេងសម័យនេះមិនមានចំណូលចិត្តជំនាញមួយនេះនោះទេ។ គាត់ប្រាប់ថាគាត់រីករាយណាស់ប្រសិនបើ មានក្មេងណាមានចិត្តចង់រៀនជំនាញនេះពីគាត់នោះ៕

    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay