ខ្មែរណូត

ស្វែងរក

  • PR

    ប្លែកខ្លាំង! វីដេអូស្ពតពាណិជ្ជកម្មលើកដំបូងគេរបស់ស៊ីម៉ងត៍វីបានចេញជាចម្រៀងមួយបទកន្ត្រាក់អារម្មណ៍ជាងសំណង់ជាច្រើនរូប! 🎵🧱

    BY SOMATEY November 27, 2025
    ប្លែកខ្លាំង! វីដេអូស្ពតពាណិជ្ជកម្មលើកដំបូងគេរបស់ស៊ីម៉ងត៍វីបានចេញជាចម្រៀងមួយបទកន្ត្រាក់អារម្មណ៍ជាងសំណង់ជាច្រើនរូប! 🎵🧱

    ការបង្ហាញខ្លួនថ្មីបំផុតរបស់ ស៊ីម៉ងត៍វី បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹង វីដេអូស្ពតពាណិជ្ជកម្មចម្រៀង ដែលមានចង្វាក់ស្ទាយសម័យថ្មី រៀបរាប់ពីគុណភាពនិងភាពរឹងមាំនៃស៊ីម៉ងត៍វីរបស់ក្រុមហ៊ុនជីបម៉ុង។​បទចម្រៀងនេះមិនត្រឹមតែបង្ហាញពីគុណភាពនៃផលិតផលទេ ប៉ុន្តែបានបញ្ជាក់ពីអត្តសញ្ញាណថ្មីរបស់ស៊ីម៉ងត៍វី​ដោយរួមបញ្ចូលជាមួយស្នាដៃសិល្បៈដែលបានបង្ហាញពីការរីកចម្រើនរបស់ផលិតផលខ្មែរ និងបច្ចេកវិទ្យាបែបទំនើប។

    តាមពាក្យអ្នកតំណាងក្រុមហ៊ុនបានឲ្យដឹងថា៖
    “យើងចង់ឲ្យស៊ីម៉ងត៍វី​ មិនត្រឹមតែជាផលិតផលសំណង់ទេ ប៉ុន្តែជាផ្នែកមួយនៃការរំសាយអារម្មណ៍ ធ្វើឲ្យស្រស់ស្រាយពេលបានឮបទចម្រៀងនេះ។”

    សម្រាប់អ្នកចង់ទស្សនាបទចម្រៀងពេញ អាចចូលមើលtតាមរយះគណនីផ្លូវការរបស់ V Cement​ cambodia ទាំង នៅលើ Facebook និង TikTok ​ឬ ចុចលើតំណភ្ជាប់ខាងក្រោមនេះ :
    https://www.tiktok.com/@v.cement.cambodia/video/7567589659878886677

    យ៉ាងណាមិញថ្មីៗនេះស៊ីម៉ងត៍វីក៏មានការប្រកួតហ្គេម បង្ហាញពីចង្វាក់រាំការងារសំណង់ ដោយមានសន្ទុះជាងៗជាច្រើនបានចូលរួមលេងលើកម្មវិធី Tiktok ដោយមានរង្វាន់ Samsung ទំនើបជាច្រើនគ្រឿង រួមទាំង អាវយឺតដ៏ស្រស់ស្អាតជាច្រើនរង្វាន់។​
    តើធ្វើបែបណាទើបអាចឈ្នះរង្វាន់បទស៊ីម៉ងត៍វី?

    ជាដំបូងអ្នកចូលរួមសូមចូលទៅកាន់គណនីទីកតុក “ V Cement Cambodia”
    ឬ ចុចលើលីងខាងក្រោម:
    ហើយចុចលើវីដេអូ បទចម្រៀងស៊ីម៉ងត៍វី និងចុច​លើ សញ្ញាបទភ្លេងឬ “Music” និងបន្តចុចលើ ប្រើប្រាស់ភ្លេង ឬ “Use Sound” រួចអ្នកអាចថតបង្ហោះជាការស្រេច។​​

    គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតប្រជែងខាងលើក៏មានលក្ខខណ្ឌមួយចំនួនដើម្បីឱ្យអ្នកចូលរួមអនុវត្តិផងដែររួមមាន៖
    -អ្នកចូលរួម លេងបទស៊ីម៉ងត៍ វី ក្នុង Tiktok ស៊ីម៉ងត៍វី
    -ប្រើប្រាស់កាយវិការ ជាការងារសំណង់​​ប្រចាំថ្ងៃ
    – Mention V Cement Cambodia ក្នុង Caption
    -មិនអាចមានបាវស៊ីម៉ងត៍ក្រៅពីបាវស៊ីម៉ងត៍វីក្នុងវីដេអូបាននោះទេ
    -អ្នកដែលមានអ្នកទស្សនា​( View) ច្រើនជាងគេនឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃទំនើប និង អាវវីដ៏ស្រស់ស្អាតរហូតដល់ 150 អាវ

    តើពុកម៉ែបងប្អូនបានសាកលេងជាមួយភ្លេង វី ហើយឬនៅ?

    Share This Post: