នាវាទេសចរណ៍ WESTERDAM ដែលមានភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ WESTERDAM ដែលមានភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចំពោះនាវាទេសចរណ៍មួយនេះមាន ឈ្មោះ WESTERDAM សញ្ជាតិ ហូឡង់ នៅវេលាម៉ោង ៩:០៥ នាទី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ (ស្រី ១៦០ នាក់) មាន ៣៨ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦២៣ នាក់) និងអូស្រ្តាលី (៥៣៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕






ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ