ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យយប់មិញ នៅសង្កាត់ភំ្នពេញថី្ម បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ ៨ខ្នង

    BY soknita November 28, 2025
    ករណីអគ្គិភ័យយប់មិញ នៅសង្កាត់ភំ្នពេញថី្ម បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ ៨ខ្នង

    (រាជធានីភ្នំបេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង ពី ករណីអគ្គិភ័យនៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៥០នាទី ស្ថិតក្នុងសង្កាត់ភំ្នពេញថ្មី ខណ្ឌសែនសុខ បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៨ខ្នង។

    តាមការបញ្ជាក់លម្អិតពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ។

    ចំពោះហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ដោយឡែក ករណីអគ្គិភ័យនេះដែរ ធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង ទំហំ០៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង នឹងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៨ខ្នង រួមទាំងសម្ភារគ្រឿង
    សង្ហារឹមអស់ទាំងស្រុង។

    នៅវេលាម៉ោង ១:៥០នាទីរំលងអាធ្រាតនាថ្ងៃទី ២៨ ខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៧៦ឡាន ស្មើនឹង ៣០៤ម៉ែត្រគូប និងរថយន្តជំនួយ៖

    -រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន ស្មើនឹង៣២ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង២៦ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យកោះនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង១២ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: