ខែធ្នូខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ “បុណ្យភ្នំ” រយៈពេល ២ថ្ងៃ នៅឧទ្យានជាតិគីរីរម្យ
(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ “បុណ្យភ្នំ” នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ រយៈពេល ២ថ្ងៃ នៅឧទ្យានជាតិគីរីរម្យ ដើម្បីលើកស្ទួចវិស័យទេសចរណ៍។

រដ្ឋបាលខេត្តកំពង់ស្ពឺ ជ្រាបជូនថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា ឱ្យមានភាពទាក់ទាញ និងទទួលបានការគាំទ្រពីសាធារណៈជនឱ្យ កាន់តែច្រើនឡើងថែមទៀត។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ “បុណ្យភ្នំ” មានរយៈពេល ០២ ថ្ងៃគឺចាប់ពី ថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅឧទ្យានជាតិគីរីរម្យ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ ខាងមុខនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ចូលរួមទស្សនាកំសាន្តដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បី លើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់ប្រទេសជាតិយើងតាមតាមកម្មវិធី ដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំឡើង៕



ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ