ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង នៅរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា កាលយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ថា ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង នៅរាជធានីភ្នំពេញ។

តាមការបញ្ជាក់លម្អិតពី ក្រសួងបរិស្ថាន ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុល ក្នុងបរិយាកាស។
ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូលទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ និងមិនមានការលិចជ្រាបបន្តទៀតឡើយ។ ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុលដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


ប្រភព៖ Ministry of Environment